my favourite sentences...


You can hide memory, but you can't erase the history that produced them.

It was sad to see what used to be so fundamental to our lives fade away and disappear in front of our own eyes.

Words don't come out when you're deeply hurt. That's why people keep silent and give no explanation. Yet, Murakami once wrote in his novel, 1Q84, "If you can't understand without an explanation, you can't understand with an explanation." Sometimes, people tend to not wanting to understand things instead of wanting to understand things. In short, they tend to ignore the possibility of trying to understand things.

do you know what makes life interesting?
--> it's interesting because we don't know what the future holds for us. don't blame the fate. we decide our fate, it's our choice. we can't choose where to be born, but we can certainly choose the way we live our life...

the life is yours, why bother asking other people to paint it for you?...

when we're small our word has never been counted; when we're big every word has always been counted...

i may not be able to wait thirteen months for you, nor until you are twenty-five, but i can wait for you a lifetime -- Under the Hawthorn Tree by Ai Mi

waiting, though one minute, it's still unbearable...

death doesn't mean that we are no longer existing. death just means a move to another world...

why can parents wholeheartedly sacrifice everything for the happiness of their children, even their life? but why can't their children, whom they give birth to, do the same thing to them? what power is it that encourages them to do so?....

the thing i'm most afraid of is ME. of not knowing what i'm going to do. of not knowing what i'm doing right now.

people always meet new friends. but they should not forget their old friends. because without your old friends we don't have a chance to meet new friends. the memories with our friends will be there forever in our brain. we can't omit it though time passes.

Friday, April 15, 2016

លង់ក្នុងភាពស្រមើស្រម៉ៃ


តើអ្នកជឿទេថា មនុស្សម្នាក់អាចរស់នៅក្នុងភាពស្រមើស្រម៉ៃរបស់ខ្លួន ឯងបានដែរឬទេ? មិនតែប៉ុណ្ណោះ តើអ្នកជឿទេថា មនុស្សម្នាក់អាចលង់ក្នុងភាពស្រមើស្រម៉ៃរបស់ខ្លួនឯងអស់ពេលជាច្រើនឆ្នាំដែរឬទេ? តើអ្នកជឿថាមនុស្សអាចបញ្ចុះបញ្ចូលឲ្យមនុស្សដទៃនៅជុំវិញខ្លួនជឿទៅលើអ្វីដែលមនុស្សម្នាក់នោះបានស្រមើស្រម៉ៃដែរឬទេ? ចំពោះខ្ញុំវិញ ខ្ញុំគិតថានេះជារឿងមួយដែលអាចកើតឡើងបាន។ អតីតកាល និងបទពិសោធន៍របស់មនុស្សម្នាក់ជាបច្ច័យញាំងឲ្យមនុស្សម្នាក់ព្យាយាមបង្កើតនូវការស្រមើស្រម៉ៃផ្សេងៗ ដើម្បីអាចរំដោះខ្លួនឯងឲ្យចាកផុតអំពីបញ្ហាដែលខ្លួនធ្លាប់ជួបប្រទះកន្លងមក។

មនុស្សខ្លះកុហកមិត្តភក្តិខ្លួនឯងដោយប្រាប់មិត្តភកិ្តទាំងអស់នោះថា ខ្លួនឯងកំពុងមានស្នេហា ដូចជានិយាយប្រាប់មិត្តភក្តិខ្លួនឯងថាគូស្នេហ៍របស់ខ្លួនចូលចិត្តរបស់នេះរបស់នោះ មិនចូលចិត្តរបស់នេះរបស់នោះ ធ្វើការនៅទីនេះទីនោះ ធ្លាប់ទៅដើរលេងនៅកន្លែងនេះកន្លែងនោះ ចូលចិត្តញាំម្ហូបនេះម្ហូបនោះ មិនចូលចិត្តងងឹត រូបរាងគួរឲ្យស្រឡាញ់ ជាដើម។ តាមពិតទៅ អ្វីដែលមនុស្សម្នាក់លើកឡើងគឺជារឿងអតីតកាលមួយដែលមនុស្សម្នាក់នោះអាចមិនចង់បំភ្លេច ឬមិនចង់ឲ្យកើតឡើង។ អ្វីដែលអាចសន្និដ្ឋានបានគឺ មនុស្សម្នាក់នោះអាចនឹងមិនទាន់កាត់ចិត្តអំពីអ្វីដែលបានបាត់បង់ ឬមិនអាចទទួលស្គាល់នូវអ្វីដែលបានកើតឡើង។ សេចក្តីសន្និដ្ឋានមួយទៀតអាចមកពីមនុស្សម្នាក់នោះមានអារម្មណ៍ខ្មាស់អៀនមិត្តខ្លួនឯង ដោយសារតែមនុស្សម្នាក់នោះមិនធ្លាប់មានស្នេហា ឬសង្សារដូចមិត្តភក្តិរបស់ខ្លួន។ ការកហុកខ្លួនឯងអាចធ្វើឲ្យមនុស្សម្នាក់កាន់តែលង់ជ្រៅពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើមនុស្សម្នាក់នោះមិនព្រមត្រឡប់មករស់នៅក្នុងបច្ចុប្បន្នកាលវិញ។ កាន់តែធ្ងន់ធ្ងរនោះ មនុស្សម្នាក់អាចធ្វើអ្វីៗឲ្យខ្លួនឯង ប៉ុន្តែប្រាប់មិត្តភក្តិរបស់ខ្លួនថា គូស្នេហ៍របស់ខ្លួនជាអ្នកធ្វើឲ្យ ដូចជាទិញចិញ្ចៀនឲ្យខ្លួនឯង ជាដើម។ ទង្វើបែបនេះអាចបណ្តាលមកពីកត្តាសង្គមជាអ្នកបង្កឡើង ពោលគឺប្រសិនបើសង្គមមួយឲ្យតម្លៃទៅលើភាពស៊ីវិល័យ និងភាពហុឺហារ។ នៅពេលដែលពេលវេលាដើរទៅមុខយូរទៅ ការកុហករបស់មនុស្សម្នាក់នោះទៅលើមិត្តភក្តិរបស់ខ្លួនកាន់តែច្រើនឡើងៗដែលអាចនឹងធ្វើឲ្យមនុស្សម្នាក់នោះមិនអាចដកខ្លួនឲ្យផុតអំពីទង្វើកុហក បើទោះបីជាការកុហកនោះមិនបានធ្វើឲ្យប៉ះពាល់ដល់មិត្តភិក្តរបស់ខ្លួនក៏ដោយ។

កត្តាសង្គម មិត្តភកិ្ត និងគ្រួសារអាចជាបញ្ហាដែលធ្វើឲ្យមនុស្សម្នាក់មានសម្ពាធ។ នៅពេលដែលមានសម្ពាធ មនុស្សម្នាក់ៗនឹងព្យាយាមធ្វើអ្វីមួយ ដើម្បីកាត់បន្ថយសម្ពាធ ប៉ុន្តែមធ្យោបាយនៃការកាត់បន្ថយសម្ពាធអាចជះលទ្ធផលមិនល្អដល់បុគ្គលនោះ ប្រសិនបើមធ្យោបាយដែលបានជ្រើសរើសនោះមិនត្រឹមត្រូវ។

សូមកុំឲ្យសង្គម មិត្តភក្តិ និងគ្រួសារក្លាចជាសម្ពាធមកលើរូបអ្នក! សូមដោះស្រាយបញ្ហាដោយការពិចារណា!

Another story….

"If you were a liar when you were a child, does that mean you'll be a liar for the rest of your life? I was such a liar when I was a kid. I lied openly, all the time. I used to tell my classmates that I had a father, when in reality my father was dead."
"Children always lie. When you're a kid, lying is like a game. Sometimes we lie to avoid suffering or to avoid hurting someone else."

No comments:

Post a Comment